ដាច់ផ្ងារបុរសម្នាក់ស្ពាយលុយសុទ្ធជាង​១០ស្បោងយកទៅទិញឡានTOYOTAPRADOធ្វើឲ្យបុគ្គលិករាប់ចង់សន្លប់



បុរស​​ម្នាក់​រស់​​នៅ​ខេត្ត​ចេង​ចូវ ប្រទេស​ចិន បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល​ផង កោត​សរសើរ​ផង​ បន្ទាប់​ពីយក​កាក់ និង​ក្រដាស​ប្រាក់​ដែល​ខំ​សន្សំ​ជា​យូរ​​ឆ្នាំ ទៅ​ទិញ​រថយន្ត​ថ្មី​មួយ​គ្រឿង​ម៉ាក Toyota Prado ទើប​បក​ពីកេស។ ​​​បុរស​ខាង​លើ​​ត្រូវ​គេ​ស្គាល់​ថា​​ ជា​ម្ចាស់​ហាង​ធ្វើ​​​នំ​​មួយ​កន្លែង​ឈ្មោះ​ថា​ Guo។ បុរ​ស​នេះ​បាន​យក​​​ប្រាក់​ទិញ​រថយន្ត​តម្លៃ​ ១០ ​ម៉ឺន​យ៉ាន់ ឬ​ស្មើ​ប្រមាណ ១៤ ៥៦០​ ដុល្លារ ជា​មួយ​​ក្រដាស​ ១ យ៉ាន់ ​កាក់​ ១០ ​សេន និង​​ ៥០​ សេន​ ​​ដាក់​ចូល​​​ ១០​ ស្បោង ​និង​កេស។




 



ទោះ​​បី​ជា​បុគ្គលិក​​ហាង​​ស្រឡាំងកាំង​ចំពោះ​​កាក់ និង​ក្រដាស​ប្រាក់​ដ៏​ច្រើន​ទាំង​នេះ​ក្ដី តែ​ពួក​គេ​មិន​បាន​​បដិសេធ​មិន​ទទួល​នោះ​ទេ ដោយ​អ្នក​ទាំង​៤ ​បាន​​ចំណាយ​ពេល​​​រាប់​​មិន​តិច​ជាង​ ១២ ​ម៉ោង​ឡើយ​៕



 



 



 



 



 
 




 



Comments