តិរច្ឆានខ្លាំងណាស់បើធ្វើបាបកូនបង្កើតរបស់ខ្លួនសាហាវព្រៃផ្សៃបែបនេះតើបង្កើតពួកគេមកដើម្បីអ្វីទៅ



ថ្មីៗនេះ រឿងឪពុកម្តាយបង្កើតបង្ខាំងកូនរបស់ខ្លួន នៅក្នុងបន្ទប់ដ៏កខ្វក់ដូចសម្បុកកណ្តុរ នាប្រទេសប្រេស៊ីល បានធ្វើឲ្យអ្នកផង ហួសចិត្តត្បិតមានឪពុកម្តាយបែបនេះលើលោក។




នៅក្នុងករណីនេះផង មានក្មេងសរុបចំនួន៥នាក់ ដែលត្រូវឪពុកម្តាយបង្កើត ឃុំខ្លួន ត្រូវបានរំដោះដោយសារគប់ក្រដាសដែលសរសេរពាក្យអង្វរសុំឲ្យអ្នកជិតខាងជួយ។
ក្រោយពេលទទួលបានក្រដាសតូចមួយនេះ បុរសរូបនោះទើបដឹងថា នៅជាប់ផ្ទះលោកកំពុងកើតមានអំពើហិង្សាក្នុងគ្រួសារ ធ្វើបាបក្មេងតូចៗឲ្យរងរបួសជាទម្ងន់។

 




ម្តាយឪពុក "អស់គុណធម៌ជាមនុស្ស" ២រូបនេះ មានឈ្មោះថា Helio Roberto dos Santos និង Natalia Pereira de Paula។ ជនទាំង២នេះ តែងវាយដំច្រំធាក់កូនតូចៗដោយខ្សែក្រវ៉ាត់ ឬបំពង់ដែក ហើយបង្ខាំងកូនបង្កើតទាំង៥របស់ខ្លួននៅខាងក្នុងបន្ទប់មួយដែលងងឹត លក្ខ័ខ័ណ្ឌរស់នៅពុំចាញ់"កណ្តុរ" គ្មានអគ្គិសនី ឬទឹក ព្រមទាំងត្រូវបរិភោគអាហារសល់អស់ពេលច្រើនថ្ងៃ ដោយសារលែងទ្រាំទ្របាននឹងជីវភាពដ៏សែនវេទនា ពួកក្មេងៗគួរឲ្យអាណិតទាំងនេះ ក៏គិតឃើញវិធីសរសេរសំបុត្រសុំឲ្យគេជួយសង្គ្រោះ ដោយយកសំបុត្ររុំជាមួយដុំថ្មតូចៗអ្នកជិតខាង។



ខ្លឹមសារនៃសំបុត្រសរសេរថា ៖ "ពួកក្មួយត្រូវឪពុកម្តាយឃុំទុកក្នុងបន្ទប់មួយយ៉ាងងងឹត ហើយស្រេកឃ្លានណាស់ព្រោះបានត្រឹមបរិភោគអាហារតិចតួចប៉ុណ្ណោះ សូមជួយសង្គ្រោះក្មួយផង។



ក្រោយពេលរើសបានក្រដាសសុំជួយសង្ក្រោះនៅទីលានផ្ទះរបស់ខ្លួន អ្នកជិតខាងបានទូរស័ព្ទទៅសមត្ថកិច្ចប៉ូលិសភ្លាមដើម្បីរាយការណ៍។ ពេលសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ បានឃើញប្តីប្រពន្ធពីររូបនេះកំពុងអង្គុយស៊ីផឹកយ៉ាងសប្បាយ ខណៈពេលដែលពួកក្មេងៗត្រូវឃុំខ្លួនក្នុងបន្ទប់ងងឹតពោរពេញដោយសំណើម ដេកលើកពូករហែក បរិភោគអាហារសំណល់ ព្រមទាំងធ្វើទារុណកម្មជាំពេញខ្លួន។ ពិតណាស់ទន្ទឹមនឹងបញ្ហាខ្វះខាតជីវជាតិនោះ ក្មេងៗទាំងនេះនៅត្រូវរងទទួលផលវិបាកយ៉ាងធ្ងន់ធ្ងរលើផ្នែកស្មារតី។



 



 



 



 



Comments