ប្រហែលជាអាច មានអ្នកជាប់ទោសដោយសាតែ

ប្រហែលជាអាច មានអ្នកជាប់ទោសដោយសាតែនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបានរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍បានបញ្ជារយ៉ាងមុឺងមាត់ថា៖
សូមអោយកំលាំងសមត្ថកិច្ចស្រាវជ្រាវនៅករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៨ ម្សិលម៉ិញនេះ ដែលបណ្តាលអោយមានការវាយកំទេចរថយន្ត និងវាយទៅលើអ្នកបើកបរអោយរងរបួសធ្ងន់ធ្ងរ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម ។ 

នាយឧត្តមសេនីយ៍ ជួន សាវណ្ណ លើកឡើងថា ករណីនេះ មិនមែនជិះដេញតាមឃាត់រថយន្តនោះទេ តែនេះជាករណីជិះដេញតាមក្នុងបំណងវាយសំលាប់អ្នកបើកបរតែម្តង ។ ឯកឧត្តមបានអោយកំលាំងសមត្ថកិច្ចប្រមូលភស្តុតាំងទាំងអស់ដែលពាក់ព័ន្ធក្នុងហេតុការណ៍ ហើយឃាត់ខ្លួនយកទៅតុលាការ ៕


















Comments