ព្រះអើយឃើញស៊ុតចម្លែកនៅក្រោយផ្ទះទំនងពេកក៏ទៅកាយមើលស្រាប់ជួបរឿងដ៏ភ្ញាក់ផ្អើលមួយរត់ប៊ិះមិនទាន់ February 28, 2018 Get link Facebook Twitter Pinterest Email Other Apps វាជារឿងមួយគួរឲ្យភ្ញាក់ផ្អើលតែម្ដង ពេលដែលម្ចាស់ផ្ទះបានដើរទៅលេងក្នុងសួនដំណាំខាងក្រោយផ្ទះរបស់ខ្លួន ដល់ពេលក្រឡេកភ្លែកទៅឃើញរបស់ចម្លែកមួយដែលប្លែកខុសធម្មតា កាន់តែមើលកាន់តែព្រឺសម្បុរ ពេលដើរទៅមើលជិតៗ វាស្រដៀងទៅនឹងស៊ុត ហើយមានអ្វីម៉្យាងចម្លែកនៅក្នុងនោះ។ OLYMPUS DIGITAL CAMERA លុះដល់ពេលវាប្រេះផ្ទុះចេញមក ធ្វើឲ្យម្ចាស់ផ្ទះភ័យរត់ស្ទើរបះសក់ ។តាមការពិតវាគឺជាផ្សិតមឹកយក្សដែលមានក្លិនស្អុយ (Octopus Stinkhorn) ផ្សិតនេះមានប្រភពដើមចេញពីប្រទេសអូស្ត្រាលី ហើយបានរីកដុះរាលដាលនៅក្នុងប្រទេសអឺរ៉ុប និងអាមេរិកខាងជើង។ខណៈដែលវាកំពុងតែប្រេះចេញមក មើលទៅគួរឲ្យខ្លាចខ្លាំងណាស់ ប្រៀបបីដូចជាស៊ុតចម្លែកម៉្យាងដែលកំពុងតែញាស់ចេញមក ។ផ្សិតមឹកយក្ស គេអាចយកមកបរិភោគបាន ប៉ុន្ដែវាមានក្លិនស្អុយខ្លាំងណាស់ រដូវដែលគេទទួលទានគឺនៅពេលដែលផ្សិតមានរាងដូចស៊ុត ហើយវាមានរសជាតិនិងក្លិនដូចស្ពៃបូកគោ ។ទោះបីវាមិនមែនជាផ្សិតពុលក៏ដោយ ប៉ុន្ដែមានព័ត៌មានលេចឮមកថា ផ្សិតនេះមានសារធាតុម៉្យាងអាចបណ្ដាលឲ្យកើតស្រែង និងកើតជំងឺមហារីកទៀតផង យកល្អមិនគួរបរិភោគផ្សិតនេះឡើយ ដើម្បីការពារទុកមុន ។សូមទស្សនាវីដេអូដូចខាងក្រោម៖ Comments
Comments
Post a Comment